អនុប្រធានអចិន្រ្តៃយ៍កីឡាស្បេស្យ៉ាលឡាំពិកកម្ពុជាអះអាងថា នឹងបន្ថែមវិញ្ញាសាបាល់ទាត់មួយទៀត បន្ទាប់ពីដណ្តើមបានមេដាយ១០គ្រឿង ពីអារ៉ាប់រួម

អត្ថបទដោយ៖
Kien Sereyvuth

អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការកីឡាស្បេស្យ៉ាលឡាំពិកកម្ពុជា អះអាងថា គ្រោងបន្ថែមកីឡាបាល់ទាត់មួយទៀតនៅឆ្នាំបន្ទាប់ បន្ទាប់ពីអត្តពលិកស្បេស្យ៉ាលឡាំពិក ដណ្តើមបានមេដាយ១០គ្រឿង ពីការប្រកួតស្បេស្យ៉ាលអូឡាំពិកពិភពលោក ពីប្រទេសអារ៉ាប់រួម។ ការថ្លែងបែបបញ្ជាក់នេះ ក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីចុងសប្តាហ៍កន្លងទៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តម មាស សារិន បានបញ្ជាក់ថា គណៈកម្មាធិការកីឡាស្បេស្យ៉ាលឡាំពិកម្ពុជា គ្រោងបន្ថែមប្រភេទកីឡាបាល់ទាត់ជនបញ្ញាខ្សោយមួយទៀត ក្នុងព្រឹត្តិការណ៍ស្បេស្យ៉ាលអូឡាំពិកពិភពលោក នាឆ្នាំបន្ទាប់ ខណៈដែលអត្តពលិកកីឡាករការិនីជនបញ្ញាខ្សោយកម្ពុជាឆ្នាំនេះ ទទួលបានជោគជ័យ ដោយប្រជែងបានមេដាយ១០គ្រឿង ពីព្រឹត្តិការណ៍ប្រកួតអូឡាំពិកពិភពលោករដូវក្តៅ ពីប្រទេសអារ៉ាប់រួម។ ឯកឧត្តមបន្តថា ការប្រជែងកម្រិតពិភពលោកបែបនេះ កម្ពុជាបញ្ជូនអត្តពលិកជនបញ្ញាខ្សោយ ១០នាក់ និងប្រតិភូ៦នាក់ ប្រជែងលើ ២ប្រភេទកីឡា គឺប៊ូលឈើ និងអត្តពលកម្ម ជាលទ្ធផលដណ្តើមបានមេដាយសរុបចំនួន១០គ្រឿង មាស៣ ប្រាក់៣ និងសំរឹទ្ធិ៤គ្រឿង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស្បេស្យ៉ាលអូពិកពិភពលោករដូវក្តៅ ដែលប្រទេសអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៩នេះ មានអត្តពលិកចូលរួមចំនួន៧០០០នាក់ មកពី១៧០ប្រទេស ដោយប្រទេសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៦នាក់ ក្នុងនោះ កីឡាករការិនីចំនួន១០នាក់ និងប្រតិភូចំនួន៦នាក់ ប្រជែងដណ្តើមបានមេដាយសរុបចំនួន១០គ្រឿង មកជូនមាតុប្រទេសវិញ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាស្បេស្យ៉ាលអូឡាំពិកពិភពលោក អត្តពលិកជនបញ្ញាខ្សោយកម្ពុជាធ្លាប់ចូលរួមចំនួន៤លើក គិតត្រឹមឆ្នាំ២០១៩នេះ ដោយលើកទី១ នៅសៀងហៃ លើកទី២ នៅទីក្រុងអាតែន លើកទី៣ នៅសហរដ្ឋអាម៉េរិក និងលើកទី៤ នៅប្រទេសអារ៉ាប់រួម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner