មេដឹកនាំបារាំង និងចិន បន្តចាត់ទុកគ្នាទៅវិញទៅមកជាអាទិភាពការទូត

បារាំង៖ ប្រទេសចិនបានចាត់ទុកថា ចំណងទាក់ទងជាមួយប្រទេសបារាំង គឺជាអ្វីមួយដែលមានសារសំខាន់ខ្លាំងណាស់ ហើយរឿងនេះមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងបែបនេះ នាថ្ងៃអាទិត្យម្សិលមិញ នៅពេលជួបជាមួយសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងនិច ដែលជាក្រុងដ៏ធំមួយក្នុងចំណោមក្រុងធំៗទៀតរបស់ប្រទេសបារាំង។ នាឱកាសនោះដែរ លោក ស៊ី ជីនពីង បានបញ្ជាក់ថា ចិនបានចាត់ទុកបារាំងជាអាទិភាពការទូតរបស់ខ្លួន ហើយលោក ស៊ី ថែមទាំងបានសន្យារក្សាទំនាក់ទំនងនេះ ឲ្យស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិប្រទេសទាំងពីរ។

គួរបញ្ជាក់ថា បារាំង គឺជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេ ដែលបានប្រកាសបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន។ ទំនាក់ទំនងដ៏ឋិតឋេររវាងចិន និងបារាំង ពិតជាមានន័យខ្លំាងបំផុត មិនមែនត្រឹមតែសម្រាប់ប្រទេសទំាងពីរនោះទេ ប៉ុន្តែក៏ដើម្បីពិភពលោកទាំងមូលផងដែរ។ ជាមួយគ្នានេះ ចិនសង្ឃឹមថា បារាំងនឹងដើរតួនាទីយ៉ាងសកម្មថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងចិន និងអឺរ៉ុបទំាងមូល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner