ម៉ាឡេស៊ីខ្វះខាតទឹកប្រើប្រាស់ ជិតពាក់កណ្តាលប្រទេស
អត្ថបទដោយ៖
Kien Sereyvuth
ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ខេត្តចំនួន៦ក្នុងចំណោមខេត្តសរុបទាំង១៣ ក្នុងប្រទេសម៉ាឡេស៊ី ត្រូវគេរំពឹងថា កំពុងតែខ្វះខាតទឹកប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងធនធានទឹកដែនដី និងធនធានធម្មជាតិ Xavier Jayakumar បាននិយាយកាលពីចុងសប្តាហ៍ថា ទំនប់វារីអគ្គិសនីចំនួន៣ ដែល១ក្នុងខេត្ត Kedah និង២ទៀតនៅ Johor បច្ចុប្បន្នកំពុងខ្វះខាតទឹកប្រមាណ៥០%។
ស្ទើរតែទូទាំងប្រទេសម៉ាឡេស៊ី អាកាសធាតុបានឡើងកម្តៅរហូតដល់៤០ អង្សាសេ ហើយត្រូវរង់ចាំយ៉ាងហោចណាស់ពី៣១ ទៅ ៥៦ថ្ងៃ ទម្រាំមានភ្លៀងធ្លាក់ទើបអាចកាត់បន្ថយការឡើងកម្តៅ ក្នុងប្រទេស និងមានទឹកគ្រប់គ្រាន់មកវិញដើម្បីប្រើប្រាស់។ ខេត្តចំនួន៦ដែលរងគ្រោះរួមមាន Johor, Negeri Sembilan, Perak , Kedah, Pahang និងKelantan។ ដោយសារអាកាស ធាតុក្តៅ និងស្ងួតបានបណ្តាលឱ្យមានភ្លើងឆេះព្រៃជាង ២៩៧ ហិកតា កាលពីចុងសប្តាហ៍៕ធ.ដ