អាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន២របសចិន ដោយចោទថា លួចជួយដល់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនចំនួន២របស់ចិន ដោយចោទប្រកាន់ថា បាននិងកំពុងលួចលាក់ជួយដល់កួរ៉េខាងជើង ទំាងរំលោភបំពានលើទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងរតនាគារជាតិអាម៉េរិក បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា ទណ្ឌកម្មថ្មីនេះ ត្រូវបានអនុវត្តលើក្រុមហ៊ុនចិនចំនួន០២ គឺ Dalian Haibo International Freight Co Ltd និងក្រុមហ៊ុន Liaoning Danxing International Forwarding Co Ltd ។ ផ្អែកលើទណ្ឌកម្មនេះ ពលរដ្ឋ ឬក្រុមហ៊ុនអាម៉េរិកនានា មិនតម្រូវឲ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនទាំង០២នេះបានទេ ខណៈទ្រព្យសម្បត្តិរបស់ពួកគេមាននៅសហរដ្ឋអាម៉េរិកនឹងត្រូវបង្កក។
 
បើតាមក្រសួងរតនាគារជាតិអាម៉េរិក ក្រុមហ៊ុនចិនមួយបានដឹកជញ្ជូនទំនិញទៅកាន់ក្រុមហ៊ុនកូរ៉េខាងជើងមួយ ដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុង Nampo  និងមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មទីក្រុងព្យុងយ៉ាង ចំណែកឯក្រុមហ៊ុនចិនមួយទៀតបានប្រើប្រាស់ការបញ្ឆោត ដើម្បីជួយដល់មន្រ្តីលទ្ធកម្មរបស់កូរ៉េខាងជើងនៅក្នុងសហភាពអឺរ៉ុប ដើម្បីទិញទំនិញសម្រាប់របបដឹកនាំរបស់ប្រទេសពួកគេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner