អ្នកវិទ្យាសាស្ត្រអះអាងថា ៣០ឆ្នាំចុងក្រោយនេះ គឺជាអំឡុងពេលដែលមានអាកាសធាតុក្តៅបំផុត

ចិន៖ រយៈពេល៣០ឆ្នាំចុងក្រោយនេះ គឺជាពេលដែលអាកាសធាតុក្ដៅបំផុត បើគិតក្នុងអំឡុងពេល២,០០០ឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងពីសកម្មភាពមនុស្សបន្តិចម្តងៗ នេះបើតាមការរកឃើញរបស់ការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន និងអាម៉េរិក។
 
របាយការណ៍នៃការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីអន្តរជាតិ Earth and Planetary Science Letters ស្ដីពីបញ្ហាក្នុងខែមីនា ឆ្នាំ២០១៩នេះ។ ការសិក្សាស្រាវជ្រាវនេះដែរ ធ្វើឡើងក្រោមការដឹកនាំដោយមន្ទីរពិសោធន៍បរិស្ថានរបស់រដ្ឋចិន (State Key Laboratory of Lake Science and Environment) ដែលសិ្ថតនៅក្រោមគ្រប់គ្រងរបស់រាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន សហការជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យអាមេរិក Columbia University។

បើតាមអ្នកវិទ្យាសាស្រ្តនៃក្រុមស្រាវជ្រាវនេះ តំបន់ខ្ពស់ៗគឺងាយនឹងទទួលរងឥទ្ធិពលពីបម្រែបម្រួលអាកាស ដោយកត្តាធម្មជាតិចម្បងៗគេ ដែលធ្លាប់តែប៉ះពាល់ដល់អាកាសធាតុ គឺវិទ្យុសកម្មរបស់ព្រះអាទិត្យ ហើយនិងសកម្មភាពបន្ទុះភ្នំភ្លើង ក៏ប៉ុន្តែមកដល់ចុងសតវត្សរ៍ទី២០ ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងចេញពីសកម្ម ភាពមនុស្ស បានក្លាយជាមូលហេតុធំជាងគេបំផុត នៃការកើនឡើងសីតុណ្ហភាពទូទាំងពិភពលោក៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner