UEFA ដាក់ពិន័យចំពោះក្បាច់អបអររបស់ Ronaldo ពេល Juventus ៣-១ Atletico Madrid

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានពិន័យជាប្រាក់២ម៉ឺនអឺរ៉ូ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ចំពោះក្បាច់អបអររបស់គេ ក្នុងជ័យជម្នះលេងទល់នឹង Atletico Madrid កាលពីវគ្គ១៦ក្រុមចុងក្រោយ  Champions League ។

ការបញ្ចេញក្បាច់អបអរ បញ្ឈឺទៅលើលោក Diego Simeone ពេលប្រកួតជើងទី១ ឈ្នះ Juventus ២-០ ។ Ronaldo ក៏បានប្រើក្បាច់នេះអបអរាក់លោក Simeone បន្ទាប់ពី  Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ជួយសេះបង្កង់ ឡើងវគ្គ៨ក្រុមចុងក្រោយ។

គួររំលឹកថា លោក Diego Simeone ក៏ត្រូវបាន UEFA ពិន័យ២ម៉ឺនអឺរ៉ូដូចគ្នា។ ចំណែកឯនៅវគ្គ៨ក្រុមចុងក្រោយ សេះបង្កង់ Juventus នឹងត្រូវប៉ះ Ajax៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner