Pique និង Xavi លេងតំណាងឲ្យតំបន់ Catalonia ក្នុងជំនួបមិត្តភាព
កីឡាករ Gerard Pique និង Xavi Hernandez បានត្រឡប់លេងតំណាងឱ្យតំបន់ Catalona វិញ ក្រោយពីលាឈប់ពីក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលត្រូវបានគេប្រសិទ្ធនាមសម្រាប់ពួកគេថា «ជាការប្រកួតដ៏សំខាន់បំផុត ប្រចាំទស្សវត្ស» ។
ទោះយ៉ាងណា កីឡាករដែលមានភាពល្បីល្បាញទាំង២នេះ ធ្លាប់បានលេង ឱ្យជម្រើសជាតិអេស្ប៉ាញ មិនតិចជាង២០០ប្រកួតឡើយ ហើយពួកគេក៏បាន ជួយឱ្យជើងខ្លាំងនៅតំបន់អឺរ៉ុបមួយនេះ យកឈ្នះទាំងពានរង្វាន់ World Cup និងពាន Euro ផងដែរ ។ ប៉ុន្តែពេលនេះ Pique លេងនៅក្លិប Barcelona និង Xavi លេងក្លិប AL SADD របស់ប្រទេសកាតា បានរួមគ្នាលេងតំណាងឱ្យតំបន់ Catalona ជាមួយក្រុមជម្រើសជាតិ Venezuela ជាការប្រកួតមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Girona’s Montilivi នៅថ្ងៃចន្ទទី២៥ ខែមីនា ខាងមុខនេះ។
ជាមួយនឹងកីឡាករសំខាន់ៗផ្សេងទៀតដូចជា Bojan Krkic, Oriol Romeu, Marc Muniesa, Marc Bartra, Martin Montoya និងAleix Vidal ខណៈពួកគេកំពុងលេង នៅ La liga របស់ប្រទេស អេស្ប៉ាញ។ ក្រុមជម្រើសជាតិ របស់ Catalona នេះ បានចាប់ផ្តើមលេង ក្នុងប្រកួតអន្តរជាតិលើកដំបូងរបស់ខ្លួន នៅឆ្នាំ១៩១២ ដោយបានចាញ់ក្រុមបារាំង រហូតដល់ ៧-០ ប៉ុន្តែពួកគេមិនត្រូវបាន UEFA រឺក៏FAFA ទទួលស្គាល់ឡើយ។
គួររំលឹកថា តំបន់ Catalona នេះ ជាទឹកដីស្វយ័តមួយរបស់ប្រទេសអេស្ប៉ាញ ដែលកីឡាករដែលកើតក្នុងតំបន់នេះ អាចទទួលសិទ្ធិជាប់ទាំងជម្រើសជាតិអាស្ប៉ាញ និងតំបន់ Catalona។ កាលឆ្នាំ២០០៩ ក្នុងពានរង្វាន់ International Catalan Trophy Game កីឡាករ ក្នុងតំបន់ Catalan នេះ បានយកឈ្នះ អាហ្សង់ទីន ដោយមានសុទ្ធតែកីឡាករល្បីៗផងដែរ៕ធ.ដ