អត្តពលិកកីឡាជនពិការ និងគ្រូបង្វឹកកម្ពុជា១២រូប ចេញដំណើរចូលរួមប្រកួត EKI DEN Sport នៅប្រទេសជប៉ុន

អត្ថបទដោយ៖
Kien Sereyvuth

អត្តពលិកកីឡាជនពិការ និងគ្រូបង្វឹកកម្ពុជា១២រូប បានចេញដំណើរចូលរួមប្រកួត EKI DEN Sport ដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២១ ម្សិលមិញ នៅប្រទេសជប៉ុន។

ឯកឧត្តមមានប្រសាសន៍ថា EKI DEN Sport នេះ ជាប្រភេទកីឡាមួយ ដែលម្ចាស់ជប៉ុនតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយអញ្ជើញប្រទេសជាមិត្តភក្ត្រ ក្នុងតំបន់អាស៊ី ដើម្បីធ្វើការប្រកួតពង្រឹងមិត្តភាព សាមគ្គីភាព ជាពិសេសដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសអត្តពលិកជនពិការកម្ពុជាយើង ត្រៀមការប្រកួតនានា នាពេលខាងមុខ។

សូមបញ្ជាក់ថា  ការប្រកួត EKI DEN Sport ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះនេះ គឺចែកចេញជាច្រើនប្រភេទ មានកីឡាករកាយសម្បទាល្អ និងមានទាំងជនពិការផងដែរ ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ កីឡាការិនី និងប្រតិភូសរុប១៣នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner