ម្ចាស់ផ្ទះកម្ពុជា ស្វាគមន៍ក្រុមភ្ញៀវ អូស្រ្តាលី ពាន AFC U23 Championship 2020 នៅម៉ោង៨:០០យប់នេះ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមម្ចាស់ផ្ទះ U23 កម្ពុជា ត្រូវបើកកីឡដ្ឋាន ស្វាគមន៍ក្រុមភ្ញៀវ កុងគូរូ U23 អូស្រ្តាលី វគ្គជម្រុះពូល H នៃព្រឹត្តិការណ៍ AFC U23 Championship 2020 វេលាម៉ោង៨យប់ ថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

សម្រាប់ការប្រកួតថ្ងៃបើកឆាក ក្នុងពូល H ថ្ងៃសុក្រនេះ គឺមាន២ប្រកួត ដែលជាការជួបគ្នារវាងក្រុមU23 កូរ៉េខាងត្បូង និងក្រុមឆៃនីសតៃប៉ិ នៅវេលាម៉ោង៥:០០ មុនពេលដែលម្ចាស់ផ្ទះកម្ពុជានឹងត្រូវប៉ះជាមួយក្រុម អូស្ត្រាលី នាយប់ម៉ោង៨:០០នាទី។ នេះគឺជាការប្រកួតដ៏សំខាន់ដូចៗគ្នារបស់ក្រុមទាំង៤ ដែលត្រូវការឈ្នះ រៀងៗខ្លួន ក្នុងប្រកួតដំបូងរបស់ខ្លួន។ ប៉ុន្ដែគ្រូបង្វឹកក្រុម U23 អូស្ដ្រាលីលោក Graham Arnold ហាក់គ្មានក្ដីបារម្ភនោះឡើយ ទោះបីអូស្ដ្រាលី ត្រូវជួបក្រុមម្ចាស់ផ្ទះក៏ដោយ ដោយគ្រូបង្គោលរូបនេះបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ម្សិលមិញថា  លោកគោរពចំពោះក្រុមម្ចាស់ផ្ទះជានិច្ច ប៉ុន្តែលោកមានជំនឿចិត្តខ្ពស់លើកូនក្រុម ក្នុងការដណ្ដើមជ័យជម្នះ និងឡើងទៅវគ្គបន្ដផងដែរ។

ចំពោះលោក Felix Dalmas គ្រូបង្វឹកក្រុម U23 កម្ពុជា បានថ្លែងដែរថា លោកពិតរីករាយ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយលោកក៏សប្បាយចិត្ត សម្រាប់ការប្រកួតជាមួយក្រុមល្អៗ ដូចជាអូស្ដ្រាលី និងកូរ៉េខាងត្បូងនេះដែរ ព្រោះវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមក្នុងការបញ្ចេញសមត្ថភាព និងជំរុញការប្រកួតប្រជែង ពួកគេកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។ សម្រាប់ការហ្វឹកហាត់ និងការប្រកួត៣ប្រកួតនេះក្រោមការ ដឹកនាំដោយផ្ទល់ពីលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner