គ្រូបង្វឹកបាល់ទាត់ នៃក្រុមជម្រើសជាតិទាំង៤ ក្នុងពូល H បង្ហាញការជឿជាក់ដូចគ្នាមុនប្រកួត AFC U23 Championship

អត្ថបទដោយ៖
Kien Sereyvuth

គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំទាំង៤ គឺកម្ពុជា អូស្រ្តាលី កូរ៉េខាងត្បូង និង ឆៃនីសតៃប៉ិ បានបង្ហាញការជឿជាក់ដូចគ្នា  នៅក្នុងសន្និសីទសារពត៌មាន នៅថ្ងៃព្រហសប្បតិ៍នេះ មុនពេលដែលត្រូវប្រកួតវគ្គសន្សំពិន្ទក្នុងពូល H ព្រឹត្តិការណ៍ AFC U23 Championship ដែលកម្ពុជាទទួលធ្វើម្ចាស់ ផ្ទះពូលH ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ មីនា នៅពហុ កីឡដ្ឋានជាតិ អូឡាំពិក។

លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិ U23 កម្ពុជាបញ្ជាក់ថា នេះជាឱកាស ដ៏ល្អ ដែលបាន ជួបជាមួយក្រុមល្អៗ ហើយក៏សប្បាយចិត្តចំពោះការរីកចម្រើនរបស់កូនក្រុម និងសម្លឹង ឆ្ពោះទៅកាន់ការប្រកួត បន្ថែមទៀត ។
លោក Can Hun Von គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឆាយនីសតៃប៉ិ U23 បង្ហើប ឲ្យដឹងថា មូលហេតុដែលលោកយកកីឡាករភាគច្រើនជានិស្សិតប្រចាំសាកលវិទ្យាល័យ ព្រោះលោក ធ្លាប់បង្ហាត់ពួកគេនៅ ជម្រើសជាតិអាយុក្រោម១៩ឆ្នាំដែរ ដោយលោករំពឹងថា ពួកគេនឹងអាចកើន បទ ពិសោធបន្ថែមទៀត ។

ចំណែកលោក Graham Arnold គ្រូបង្គោលU23 ជម្រើសជាតិអូស្ត្រាលី U23 និយាយ ដែរថា មុនឈាន ជើងមកកម្ពុជាចូលរួមវគ្គជម្រុះ AFC U23 លោកបាននាំកូន ក្រុមទៅ បោះជំរុំ ហ្វឹកហាត់មួយ សប្ដាហ៍នៅប្រទេស ម៉ាឡេស៊ី ដើម្បីបន្សុំានឹងអាកាសធាតុ ហើយលោកសង្ឃឹមថា កូនក្រុមរបស់លោកនឹងអាចធ្វើបានល្អ ក្នុងការ ប្រកួតនេះ។ លោកបញ្ជាក់ថា ពុំមានអ្វីជាបញ្ហាចោទទេ ព្រោះគិតថា AFC បានវាយតម្លៃរួចរាល់ហើយ ចំពោះការរៀបចំរបស់កម្ពុជាហើយអរគុណពេញចិត្តចំពោះការខិតប្រឹងប្រែងរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ លោកមានការគោរពខ្លាំងចំពោះក្រុមម្ចាស់ផ្ទះកម្ពុជា ។

ចំពោះលោក Kim-Hak Bum គ្រូបង្គោល U23 សាធារណរដ្ឋកូរ៉េ បានលើកឡើងដែរថា លោកបាន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ ដោយមិនមានអ្វីជាក្ដីបារម្ភឡើយ ហើយអ្វីដែលសំខាន់ សម្រាប់ លោក គឺធានាថា កីឡាករមិនមានរបួស។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃបើកឆាករបស់ក្រុមម្ចាស់ផ្ទះ U23 កម្ពុជា នឹងត្រូវជួបក្រុម U23 អូស្ដ្រាលីមុនគេ នាថ្ងៃទី២២ ខែមីនាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner