ក្លិប Dortmund ដាក់តម្លៃ Sancho ១០០លានផោន ស្រពេលដែលក្លិបធំៗនៅអឺរុបចង់បាន
អត្ថបទដោយ៖
Kien Sereyvuth
ប្រសិនបើក្លិបណាចង់បាន កីឡាករវ័យក្មេង Jadon Sancho ក្លិប Borussia Dortmund បានដាក់តម្លៃ ១០០លានផោន ក្នុងរដូវក្ដៅនេះ ។ Manchester United ជាក្លិបកំពុងចាប់អារម្មណ៍លើ Sancho ហើយវាក៏ជាឱកាសល្អសម្រាប់ Dortmund ដាក់តម្លៃខ្លួនខ្ពស់លើកីឡាករ បន្ទាប់ពីពួកគេប្រឹងប្រែងអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់បែបនេះ។
តាមគម្រោងប្រសិនបើ Sancho ត្រូវបានក្លិបដទៃទិញមែន Dortmund នឹងព្យាយាមទិញយុវជនអង់គ្លេស របស់ក្លិប Chelsea គឺ Callum Hudson-Odoi មកជំនួសកន្លែង។
គួររំលឹកថា កីឡាករវ័យ១៨ឆ្នាំ Jadon Sancho ត្រូវបានជម្រើសជាតិអង់គ្លេសក្រុមធំកោះហៅ ដើម្បីត្រៀមលេងជម្រុះ Euro 2020 ហើយរំពឹងទុកថា អាចជាជម្រើសដំបូងសម្រាប់អង់គ្លេស ពេលលេងទល់នឹងសាធារណរដ្ឋឆេក នៅ Wembley យប់ថ្ងៃសុក្រស្អែកនេះ៕ធ.ដ