អង់គ្លេស ប៉ះ ឆេក ទាំងអវត្តមានខ្សែការពារ Alexander-Arnold
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែការពារមកពីក្រុម Liverpool កីឡាករ Trent Alexander-Arnold ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់វគ្គជម្រុះ Euro ទល់នឹងឆេក និងម៉ុងតេណេហ្គ្រោ ដោយសាររបួសខ្នង។
ការអវត្តមាននេះខ្សែការពាររូបនេះ លោក Gareth Southgate មិនបានកោះហៅកីឡាករណាជំនួសទេ ធ្វើឲ្យអង់គ្លេសមានគ្នាតែ២២នាក់ប៉ុណ្ណោះ សម្រាប់ត្រៀម២ប្រកួតខាងលើ។ ក្រោយមានបញ្ហា Arnold ត្រូវបញ្ជូនត្រឡប់ទៅក្លិប Liverpool វិញដើម្បីសម្រាកព្យាបាល។
គួរបញ្ជាក់ថា អង់គ្លេស នឹងបើកទ្វារកីឡដ្ឋាន Wembley នៅថ្ងៃសុក្រ ដើម្បីស្វាគមន៍ ឆេក មុនពេលធ្វើដំណើរទៅទីក្រុង Podgorica ជួប ម៉ុងតេណេហ្គ្រោ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ៕ធ.ដ