កីឡាករ Leicester City ទៅថៃ ដើម្បីចូលរួមបូជាសពលោក Vichai ចុងក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
កីឡាករ និងបុគ្គលិករបស់ក្លឹប Leicester City បានទៅដល់ប្រទេសថៃ កាលពីម្សិល មិញដើម្បីចូលរួមពិធីបូជាសព របស់ម្ចាស់ក្លឹបខ្លួនលោក Vichai Srivaddhanaprabha។
ក្នុងពិធីគេឃើញមានវត្តមានអ្នកចាត់ការ Brendan Rodgersប្រធានក្រុម Wes Morgan និងខ្សែប្រយុទ្ធ Jamie Vardy បានទៅដល់វត្តមួយ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំលាសពមហា សេដ្ឋីដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯកីឡដ្ឋាន King Power Stadium កាលពីខែតុលា។
គួររំលឹកថា លោក Vichai Srivaddhanaprabha ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលបានស្លាប់ ពេលដែលឧទ្ធម្ភាគចក្របាត់ការគ្រប់គ្រង និងធ្លាក់មកដីចំកន្លែងចតរថយន្ត បន្ទាប់ចប់ការប្រកួតនៅ Premier League ទល់នឹង West Ham ៕ធ.ដ