ប្រទេសចិនផ្តល់អំណោយជាកុំព្យូទ័រយួរដៃចំនួន១៥,០០០គ្រឿង ដល់សិស្សានុសិស្សអែលសាល់វ៉ាឌ័រ
សាល់វ៉ាឌើ៖ សិស្សានុសិស្សរាប់រាប់ពាន់នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ឥឡូវនេះ មានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់ពួកគេហើយ ដោយជាមួយគ្នានោះដែរ ពួកគេទំាងអស់គ្នាបានិយាយអរគុណដល់ប្រទេសចិន។
រដ្ឋាភិបាលចិនបានផ្តល់អំណោយជាកុំព្យូទ័រយួរដៃចំនួន១៥,០០០គ្រឿងដល់ប្រទេសអែលសាល់វ៉ាឌ័រ ដែលការប្រគល់ និងទទួលអំណោយនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់ទំនាក់ទំនងល្អរវាងប្រទេសទំាងពីរ។ ការផ្តល់អំណោយជាកុំព្យូទ័រនេះដែរ ក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ ដែលចង់បំពេញតម្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រួនៅគ្រប់សាលារៀនទាំងអស់។
ជាមួយគ្នានេះ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក SALVADOR SANCHEZ CEREN បានថ្លែងអះអាងថា ការបរិច្ចាគនេះ គឺជាសញ្ញាមួយនៃបំណងប្រាថ្នាពិតប្រាកដរបស់ប្រទេសចិន ដើម្បីជំរុញគម្រោងនៃកិច្ចសហប្រតិបត្តិការដែលតែងតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទំាងពីរ៕ធ.ដ