វៀតណាមដំឡើងថ្លៃអគ្គិសនី៨,៣៦% ទប់ទល់ថ្លៃផលិតកម្ម

តម្លៃអគ្គិសនីនៅប្រទេសវៀតណាម ត្រូវបានដំឡើងថ្លៃ៨,៣៦ភាគរយ ចាប់ផ្តើមពីថ្ងៃពុធ ទី២១ មីនា ២០១៩ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ ការឡើងថ្លៃនេះមានន័យថា វិក័យបត្រភ្លើងអាចឡើងចាប់ពី១៧២០ដុង ឬ៧,៤៩ សេនដុល្លារអាម៉េរិក ទៅ១៩៦៤ដុង ឬ៨,០៣សេនដុល្លារអាម៉េរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង មិនរួមបញ្ជូលទាំងពន្ធ VAT ឬពន្ធលើតម្លៃបន្ថែម។

តម្លៃអគ្គិសនីផ្សេងៗគ្នាក៏ត្រូវបានកំណត់សម្រាប់លំនៅដ្ឋាន និងអាជីវកម្ម ជាពិសេស តម្លៃសម្រាប់លំនៅដ្ឋានឥលូវ មានពី១៦៧៨ដុង ទៅ ២៩២៧ដុង ក្នុង១គីឡូវ៉ាត់ម៉ោង អាស្រ័យលើទំហំនៃការប្រើប្រាស់។ សម្រាប់លំនៅដ្ឋានពលរដ្ឋក្រីក្រនៅតែទទួលបានការសម្រួលតម្លៃដដែល សម្រាប់៣០គីឡូវ៉ាត់ម៉ោង រាល់ខែ។ ពន្ធអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្ម និងអាជីវកម្មត្រូវបានបែងចែកជាពីរ ពេលនេះ រួមមាន៖ ៣០៧៦ដុងក្នុងមួយគីឡូវ៉ាត់ម៉ោងមមាញឹក និង៩៧០ដុងក្នុងមួយគីឡូវ៉ា់តម៉ោង សម្រាប់ម៉ោងមិនមមាញឹក។

ប្រធានអាជ្ញាធរនិយ័តករអគ្គិសនីនៃក្រសួងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន អាញ់ ទាន់ បាននិយាយថា ការដំឡើងថ្លៃនេះ គឺផ្អែកលើតម្លៃផលិតកម្ម កាលពីឆ្នាំ២០១៧ ដែលគណនាដោយអគ្គិសនីវៀតណាម (EVN)។ លោកថា ក្រសួងពាក់ព័ណ្ធបានពិនិត្យតម្លៃផលិតអគ្គិសនី រួមមានទាំងតម្លៃវត្ថុធាតុដើមធ្យូង និងឧស្ម័ន ជាដើម។ លោកបន្ថែមថា ការដំឡើងថ្លៃនេះ ត្រូវបានរដ្ឋាភិបាលអនុម័តហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner