ក្រុមហ៊ុនរុករករ៉ែមាសវេណេស៊ុយអេឡា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ម៉ាញណឺវ៉េន (Minerven) ដោយចោទថា ចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មមាសដោយខុសច្បាប់ ដើម្បីគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នេះបើតាមក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃអង្គារ៍ ម្សិលមិល។

នេះគឺជាកញ្ចប់ទណ្ឌកម្មទី៦ហើយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩មក ក្នុងគោលដៅដាក់បន្ថែមសម្ពាធលើលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ក្រសួងរតនាគារជាតិអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មថ្មីនេះ មានគោលដៅលើក្រុមហ៊ុន ម៉ាញណឺវ៉េន ដែលជាក្រុមហ៊ុនរុករករ៉ែមាសរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា រួមទាំងអគ្គនាយករបស់ក្រុមហ៊ុននេះ គឺលោក អាឌ្រាន អាន់តូនីញ៉ូ ភើដូម៉ូ ម៉ាតា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner