វិមានក្រឹមរំពឹងថា ប្រធានាធិបតីអ៊ុយក្រែនថ្មី នឹងព្យាយាមស្វែងរកសន្តិភាពជាមួយរុស្ស៊ី

រុស្ស៊ី៖ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡំាងលោក ឌីមីតទ្រី ផេស្គូវ បានលើកឡើងថា ទីក្រុងម៉ូស្គូសង្ឃឹមថា ប្រធានាធិបតីអ៊ុយក្រែននៅអាណត្តិថ្មីនេះ នឹងចូលរួមស្ដាសន្តិភាពឡើងវិញជាមួយប្រទេសរុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ  អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាមិនប្រសើរឡើងវិញនោះទេ បើសិនជាលោក ផេត្រូ ផូរ៉ូហ្សេនកូ ទទួលបានជ័យជម្នះជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ។

យោងតាមការស្ទង់មតិជាច្រើនបានឱ្យដឹងថា លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ លោក ផេត្រូ ផូរ៉ូហ្សេនកូ និងអ្នកនយោបាយមកពីបក្សប្រឆាំង គឺលោកស្រី យូលៀ ទីម៉ូហ្សេនកូ ត្រូវបានគេចាត់ទុកថា ជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner