ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតបោះទុនជាង២៣ពាន់លានដុល្លារ បង្កើតតំបន់កម្សាន្តចំនួន៤ ក្នុងទីក្រុងរីយ៉ាដ
អត្ថបទដោយ៖
ហេង វណ្ណា
ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងបង្កើតតំបន់កម្សាន្តចំនួន ៤ ក្នុងទីក្រុងរីយ៉ាដ ដោយត្រូវចំណាយអស់ប្រាក់ជាង២៣ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
គម្រោងបង្កើតតំបន់កម្សាន្តទាំង៤ខាងលើ ក្នុងនោះរួមបញ្ចូលទាំង សួនឧទ្យាន ទីលានរត់ប្រណាំង និងមជ្ឈមណ្ឌលសិល្បៈ ជាដើម។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រ Salman ក៏បានត្រាស់បង្គាប់ឱ្យអាជ្ញាធរអរ៉ាប៊ីសាអូឌីតដាក់ឈ្មោះផ្លូវដ៏សំខាន់មួយក្នុង ទីក្រុងរីយ៉ាដ តាមឈ្មោះព្រះអង្គម្ចាស់រាជទាយាទមហាំម៉ាត់ ប៊ិន សាល់ម៉ានផងដែរ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។