ក្លិបអ្នកមាន PSG ឲ្យតម្លៃ៦៨លានផោន ដើម្បីនាំយក Kross ទៅបារាំង

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Paris Saint-Germain បានចាប់អារម្មណ៍លើខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos ដើម្បីយកមកពង្រឹងក្រុម នៅរដូវកាលក្រោយ។ ក្រុមយក្សរបស់បារាំងមួយនេះ ចង់ឲ្យក្រុមរឹងមាំជាងមុន ដើម្បីសម្រេចមហិច្ឆតាឈ្នះ Champions League រដូវកាលក្រោយ។

លោក Nasser al-Khelaifi  ប្រធានក្លិប PSG អស់សង្ឃឹមបន្ទាប់ពីធ្លាក់ចេញ ក្របខណ្ឌ Champions League នៅអឺរ៉ុប ក្នុងនោះ Antoine Griezmann ក៏ជាគោលដៅរបស់ក្លិបបារាំងនេះដែរ។ តាមកាសែត France Football ឲ្យដឹងថា លោក Thomas Tuchel អ្នកចាត់ការរបស់ PSG កំពុងសម្លឹងលើខ្សែប្រយុទ្ធរបស់ Toni Kross ដើម្បីយកមកបំពេញតំបន់ខ្វះខាតរបស់ក្រុម ជំនួស Adrien Rabiot ដែលអាចចេញដោយគ្មានតម្លៃនៅរដូវក្ដៅខាងមុខ។

ប៉ុន្តែការត្រលប់មកវិញរបស់ Zinedine Zidane អាចជាផលលំបាកមួយ សម្រាប់ Tuchel ក្នុងការយក Kross មកកាន់បារាំង។ មូលហេតុដោយសារតែ Kross គឺជាកីឡាករសំណព្វចិត្តរបស់ Zidane ។ តាមគម្រោង PSG នឹងស្នើតម្លៃ៦៨លានផោនដើម្បីយកខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ពី Real Madrid៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner