កីឡាករវ័យក្មេង Hudson-Odoi របស់ Chelsea ត្រូវជម្រើសជាតិអង់គ្លេស កោះហៅចូលឈុតធំជាលើកដំបូង

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែបវ័យក្មេងម្រើប្រយុទ្ធរបស់ Chelsea កីឡាករ Callum Hudson-Odoi  រំភើបរីករាយ ដែលត្រូវបានក្រុមជម្រើសជាតិអង់គ្លេសឈុតធំកោះហៅចូលលេងជាលើកដំបូង។

កីឡាករវ័យ១៨ឆ្នាំ ពេលនេះ កំពុងតែហ្វឹកហាត់ជាមួយជម្រើសជាតិអង់គ្លេស ដើម្បីត្រៀមប្រកួតជម្រុះ Euro ២០២០ ជាមួយនឹងសាធារណរដ្ឋឆេក និងម៉ុងតេណេក្រូ ។ Hudson-Odoi លេងបាន១៩ប្រកួតឲ្យ Chelsea រដូវកាលនេះនឹងរកបាន៥គ្រាប់។

គួរបញ្ជាក់ថា អង់គ្លេស ត្រូវបើកទ្វារផ្ទះស្វាគមន៍ឆេក នៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រនេះ និងបន្តជួបម្ចាស់ផ្ទះ ម៉ុងតេណេក្រូ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner