Lionel Messi ត្រឡប់មកហ្វឹកហាត់ជាមួយជម្រើសជាតិ ក្រោយបញ្ចប់ World Cup នៅរុស្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រមូលផ្ដុំហ្វឹកហាត់ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃម្សិលមិញ ដោយមានទាំងវត្តមានប្រធានក្រុម Lionel Messi ត្រៀមជំនួបមិត្តភាព។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បានវិលមកលេងឲ្យជម្រើសជាតិវិញលើកដំបូង គិតចាប់តាំងពីអាហ្សង់ទីនធ្លាក់ចេញពី World Cup ត្រឹមវគ្គ១៦ក្រុមមក។ Messi បានដកខ្លួនពីជម្រើសជាតិមួយរយៈ ដើម្បីសម្រាក និងផ្ដោតលើក្លិបអាជីព ក្នុងនោះរូបគេខកខានមិត្តភាព៦ប្រកួត ដែលអាហ្សង់ទីន ឈ្នះ៤ ស្មើ១ និងចាញ់១។

គួរបញ្ជាក់ថា អាហ្សង់ទីន ត្រូវលេង២ប្រកួត នៅប្រទេសអេស្ប៉ាញ ក្នុងជំនួបមិត្តភាព ជាមួយក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា និងម៉ារ៉ុក ដើម្បីត្រៀមព្រឹត្តិការណ៍ Copa America ដែលមានប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំពី លោក Lionel Scaloni៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner