ចិនគាំទ្រចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មរបស់ប៉ាគីស្ថាន

ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃអង្គារ៍នេះ បានសម្តែងការគាំទ្រប៉ាគីស្ថាន ដែលជាមិត្តភក្តិរឹងមាំរបស់ខ្លួន ដោយអបអរសាទរវិធានការប្រឆាំងនឹងភេរវកម្មនាពេលថ្មីៗនេះ នៅពេលដែលរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដនេះ ប្រឈមមុខនឹងការរិះគន់ចំពោះការផ្តល់ទីជម្រកដល់ពួកជនសកម្មប្រយុទ្ធ។

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយសមភាគីប៉ាគីស្ថានរបស់លោកថា ចិនអបអរយ៉ាងខ្លាំងចំពោះវិធានការប្រឆាំងភេវរកម្មរបស់ប៉ាគីស្ថាននៅក្នុងប្រទេស ហើយថា យើងគាំទ្រប៉ាគីស្ថានយ៉ាងពេញទំហឹងក្នុងការធ្វើយុទ្ធនាការប្រឆាំងនឹងភេរវកម្ម។ ចាប់តាំងពីថ្ងៃទី៥ខែមីនាមក អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួនជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលសង្ស័យរាប់រយនាក់ ហើយបានបិទសាលារៀនសាសនា វិហារអ៊ីស្លាម និងគ្លីនិកសរុបជាង៧០០កន្លែងដែលពាក់ព័ន្ធនឹងក្រុមដែលត្រូវបានហាមឃាត់។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ីស្លាម៉ាបាដ បានស្ថិតក្រោមសម្ពាធដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្លួន ក្នុងការកម្ចាត់ក្រុមជនសកម្មប្រយុទ្ធ ប៉ុន្តែការបង្ក្រាបនេះ មិនទាន់បានធ្វើឱ្យសហគមន៍អន្តរជាតិមានការជឿជាក់នៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner