មេដឹកនាំប្រេស៊ីលធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានធ្វើដំណើរមកដល់សហរដ្ឋអាម៉េរិកអមដោយរដ្ឋមន្ត្រី៦នាក់ ស្ថិតក្នុងគោលបំណងពង្រឹងពង្រីកការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ។

បើតាមការគ្រោងទុកនោះ លោក Bolsonaro នឹងជួបជាមួយប្រធានាធិបតីអាម៉េរិកលោក Donald Trump នៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងមធ្យោបាយបង្កើនការវិនិយោគឯកជនរបស់អាម៉េរិកនៅ ប្រេស៊ីល និងវិធីដោះស្រាយវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡាផងដែរ។

ប្រទេសប្រេស៊ីល កំពុងស្វែងរកការជ្រោមជ្រែងពីសហរដ្ឋអាម៉េរិកឲ្យជួយខ្លួន បានចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដូចជាដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម។ បើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាម៉េរិក សហរដ្ឋអាម៉េរិក មានផលលើសផ្នែកពាណិជ្ជកម្មចំនួន២៧ពាន់លានដុល្លារជាមួយនឹងប្រទេសប្រេស៊ីល និងមានឱកាសដើម្បីឲ្យសហគមន៍អាជីវកម្មប្រទេសទាំងពីរកាន់តែខិតជិតគ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner