ក្រុមហ៊ុនឆ្នោតកីឡាជាតិ បើកសាខាថ្មីនៅទីរួមខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមហ៊ុនឆ្នោតកីឡាជាតិក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរក    បា្រក់ ចំណេញជួយគាំទ្រដល់វិស័យកីឡា នោះ បានបើកសាខាថ្មី១ទៀតនៅខេត្តកំពង់ឆ្នាំង និងបានសម្ពោធបើកស្នាក់ការរបស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែមិនានេះ ដោយមានចូលរួមពី ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខា គណៈកម្មាធីការជាតិអូឡាំពិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គិលនៃក្រុមហ៊ុន ឆ្នោតកីឡាជាតិផងដែរ ។
នេះជាសាខាទី៥ហើយដែលក្រុមហ៊ុនឆ្នោតកីឡាជាតិបានបើកស្នាក់ការ របស់ខ្លួនជាផ្លូវការ បន្ទាប់ពី ខេត្តបាត់ដំបង  ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ព្រមទាំងរាជធានីភ្នំពេញផង។តាមពិត ឆ្នោតកីឡាជាតិ មានភ្នាក់ងារលក់ ជាង១០ខេត្ត នៅទូទាំងប្រទេស ប៉ុន្ដែពុំទាន់ បើកសម្ភោធស្នាក់ការ សាខាទាំងនោះជាផ្លូវការ នៅឡើយ។ សម្រាប់ នៅខេត្តកំពង់ឆ្នាំង ដោយមានការជម្រុញ និងគាំទ្រយុទ្ធសាស្ដ្រថ្មី ពីឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងផងនោះ ក្រុមហ៊ុនឆ្នោតកីឡាជាតិបានបើកសាខារបស់ខ្លួន ក្នុងឱកាសនៃបុណ្យទន្លេតែម្ដងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតិថិជន បានស្គាល់ និង ចូលរួមគាំទ្រឆ្នោតកីឡាជាតិកាន់តែច្រើន។  នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ចំរើន ។
ឯកឧត្តមបានលើកឡើងនូវប្រសាសន៍ឯកឧត្តម ថោងខុន ដែលបានថ្លែង ថាយើងត្រូវខិតខំប្រឹងប្រែង ពីឆ្នាំ២០១៩ ទៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយរៀបចំយុទ្ធសាស្ដ្រថ្មី ព្រោះថាឆ្នោតកីឡាជាតិ មិនទាន់រកប្រាក់ចំណេញបាននៅឡើយ ដោយសារចំណូលនាពេលបច្ចុប្បន្ននេះ បានត្រឹមតែទប់ទល់និងការចំណាយប៉ុណ្ណោះ ។យុទ្ធសាស្ដ្រថ្មីនេះ គឺអាចប្រជែងជាមួយឆ្នោតផ្សេងៗ ព្រោះឆ្នោតកីឡាជាតិ មានការគាំទ្រ យ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល ។ដូចនេះយើងខិតខំ ពង្រីកយុទ្ធសាស្ដ្រថ្មី  គឺជម្រុញការបើកសាខាថ្មីនៅតាមបណ្ដាខេត្ត ឲ្យបានច្រើន ។
តាមរយៈទីតាំង ដ៏ល្អរបស់សាខា ដែលទើបបើក ថ្មីនេះ ឯកឧត្តម រំពឹងថា នឹងជម្រុញការលក់នៅខេត្តកំពង់ឆ្នាំងនេះ ទទួលបានលទ្ធល្អ។
គួរបញ្ជាក់ថា ឆ្នោតកីឡាជាតិបច្ចុប្បន្ននេះ បានដំណើរការតាំងពី ខែសីហាឆ្នាំ២០១៤ មកម្លេះ ដែលជាឆ្នោត របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយ បានផ្ដល់សិទ្ធឲ្យក្រុមហ៊ុន Khmer Holding Group ជាអ្នកដំណើរការអាជីវកម្ម ដើម្បីស្វែងរកកម្រៃជួយទ្រទ្រង់ដល់វិស័យកីឡា នៅកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner