Tiger Street Football Festival ចាប់ផ្តើមប្រកួតមណ្ឌលភ្នំពេញ ដើម្បីស្វែងរកក្រុមខ្លាំង១២ ទៅវគ្គផ្តាច់ព្រាត់ទូទាំងប្រទេស
ការប្រកួត Tiger Street Football Festival 2019 នៃមណ្ឌលទី៩ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ នៅបរិវេណ មណ្ឌលកម្សាន្ត កោះពេជ្រ ដែលមានក្រុមចូលរួមចំនួន ៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើសរើស យកតែ១២ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានី ភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះ ។
លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះជា មណ្ឌលចុងក្រោយនៃការប្រកួត Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែល ស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពានរង្វាន់។ ហើយជា ធម្មតា ការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុម ហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់ នូវស្មារតី កីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី ។
លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival 2019 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំងនៅទូទាំប្រទេស និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០,០០០ដុល្លារអាមេរិក ។ ចំណែកមណ្ឌលខេត្តព្រះសីហនុ ជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្ត កំពង់ស្ពឺយក៤ក្រុម មណ្ឌលបាត់ដំបងយក៩ក្រុម មណ្ឌលក្រុងប៉ោយប៉ែត យក៦ក្រុម មណ្ឌលខេត្តសៀមរាប យក១២ក្រុម ខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាល៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ ក្រុមរួចហើយ ក្រុមខ្លាំងទាំង៩មណ្ឌល ដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង ។
សូមបញ្ចាក់ថា មណ្ឌលភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គណៈកម្មាធិការរៀបចំការប្រកួតយក ១២ក្រុម ក្នុងចំណោម ៨៨ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦-១៧ ខែមីនា ២០១៩ខាងមុខនេះ ជាមួយនឹងប្រាក់រង្វាន់សរុបទូទាំងប្រទេស ៥ម៉ឺនដុល្លារ ៕