ដើម្បីចូលរួមអបអរសាទរដល់សង្រាន្តឆ្នាំថ្មី ខេត្តកណ្តាល បានប្រកាសថា និងដាក់៩ប្រភេទកីឡាឲ្យប្រកួតប្រជែង

អត្ថបទដោយ៖
ហេង វណ្ណា

ដើម្បីចូលរួមអបអរសាទរសង្រាន្តឆ្នាំថ្មី ខេត្តកណ្តាល បានប្រកាសថាដាក់៩ប្រភេទកីឡាឲ្យ ប្រកួតប្រជែង នេះជាការបញ្ជាក់របស់ លោក ហែម វ៉ារិន អនុប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល ។
      លោក ហែម វ៉ារិន បញ្ជាក់ថា ៩ប្រភេទកីឡា ដែលត្រូវធ្វើការប្រកួតប្រជែងនោះ មានកីឡារត់ប្រណាំងបែបកំសាន្ត អុំទូក ទាញព្រ័ត្រ អុកចក្រង្គ ប្រណាំងកង់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ បាល់ទាត់ និងបាល់ទះ ដែលប្រភេទកីឡាទាំងអស់នេះ ចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៩ ។
       អនុប្រធានការិយាល័យរូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍ប្រកួតរយៈពេល៣ថ្ងៃនេះ គឺខេត្ត រៀបចំ ឡើងក្នុងគោលបំណងដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្នុងឱកាសចូលរួមអបអរសាទរ សង្រ្គាន្តឆ្នាំថ្មី ពិសេសនោះគឺខេត្តចង់បំផុសវិស័យកីឡាក្នុងខេត្តឲ្យកាន់តែមានសក្កានុពល ក្នុងការ ត្រៀមលក្ខណៈអភិវឌ្ឍន៍សមត្ថភាពអត្តពលឈានឆ្ពោះទៅប្រជែង នាស៊ីហ្គេម ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
       អនុប្រធានការិយាល័យកីឡា ខេត្តកណ្តាល ក៏បានអំពាវនាវដល់ ក្រុមកីឡាទាំង៩ប្រភេទដូច ដែល បានប្រកាសខាងលើរុះរាន់មកដាក់ពាក្យសុំសិទ្ធចូលរួមប្រកួតអោយបានលឿន ដើម្បីឲ្យគណៈកម្មាការ រៀបចំការប្រកួតងាយស្រួលក្នុងការរៀបចំធ្វើយ៉ាងណាឲ្យកិច្ចការទាំងអស់នេះរួចរាល់មុនការប្រកួតរយៈពេល១សប្តាហ៍ ដើម្បីសម្រួលអោយការរៀបចំដំណើរការទៅដោយរលូន ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner