មនុស្ស៥០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារបញ្ហាសារធាតុគីមីពុលក្នុងប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ការចាក់ចោលសារធាតុគីមីពុលចូលទៅក្នុងទន្លេមួយ នៅភាគខាងត្បូងរដ្ឋ ចូហ័រ មួយសប្តាហ៍កន្លងទៅនេះ បានធ្វើឱ្យមនុស្ស៥០០នាក់ ក្នុងនោះរួមមានសិស្សរាប់សិបនាក់ផងដែរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែការពិបាកដកដង្ហើម និងជំងឺផ្លូវដង្ហើម។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក Maszlee Malik នៅថ្ងៃពុធនេះ បានបញ្ជាឱ្យបិទសលារៀនទាំងអស់ចំនួន១១១នៅទីក្រុង ប៉ាសឺ ហ្គូដំាង នៅក្នុងរដ្ឋនេះ ស្របពេលដែលតំបន់មួយនៃទីក្រុងនេះ បានទទួលរងសារធាតុគីមីពុល ដែលបង្កផលប៉ះពាល់ដល់សាលារៀនទាំងនោះ ដែលនៅជិតទន្ល សាន់ហ្គៃ គីម គីម។ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ីបានបញ្ជាក់ថា កាកសំណល់ដែលមានសារធាតុគីមីពុល ដែលត្រូវបានប្រើសម្រាប់រំលាយលោហធាតុនៅឃ្លាំងដែកមួយកន្លែង និងរោងចក្រគីមីមួយនៅទីក្រុងចូហ័រ ត្រូវបានបង្ហូរចូលទឹកទន្លេនេះ។ លោកបន្ថែមថា ដោយសារចំហាយសារធាតុគីមីពុលចេញពីផ្នែកខាងក្រោមនៃទន្លេនេះ សិស្សជាច្រើននាក់បានដួលសន្លប់ រីឯមនុស្សជិត៣០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែករដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាឡេស៊ី លោកស្រី Yeo Bee Yin បានថ្លែងដែរថា ម្ចាស់រោងចក្រខុសច្បាប់នេះ នឹងត្រូវចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍តនេះ ពាក់ព័ន្ធនឹងការចាក់ចោលការសំណល់គីមីពុលនេះ ហើយថា បើសិនម្ចាស់រោងចក្រនេះត្រូវបានរកឃើញទោសកំហុស នោះអាចប្រឈមនឹងការជាប់ពន្ធធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១២៦,០០០ដុល្លារ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner