មេដឹកនាំអ៊ីរ៉ង់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ សំដៅព្យាយាមលុបចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី បានធ្វើដំនើរទៅដល់រដ្ឋធានីបាដដាដ ហើយ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសអ៊ីរ៉ាក់។

ដំណើរទស្សនកិច្ចនេះ បានកើតមានឡើងស្របពេលដែលអ៊ីរ៉ង់កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងអារ៉ាប់ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំង៦ ហើយថែមទាំងដាក់ឡើងវិញនូវទណ្ឌកម្មប្រឆាំងនឹងទីក្រុង តេហេរ៉ង់ ផងដែរ។

នាអំឡុងបំពេញទស្សនកិច្ចនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹងវិស័យជាច្រើន ក្នុងនោះរួមវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម ឧស្សាហកម្ម និងផ្នែកសុខាភិបាល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner