យានរ៉ុក្កែត Virgin Galactic ហោះទៅដល់ដងតារាវិថីជាថ្មីម្តងទៀត ក្នុងការហោះសាកល្បងជាលើកទីពីរ

សហរដ្ឋអាម៉េរិក៖ យានរ៉ុក្កែតរបស់ក្រុមហ៊ុន វើជីន ហ្គាឡាធិច (Virgin Galactic) បានហោះចូលទីអវកាសជាលើកទី២ នៅក្នុងការហោះហើរសាកល្បងនៅលើរដ្ឋ កាលីហ្វ័រញ៉ា ដោយហោះឡើងខ្ពស់ជាងមុន និងលឿនជាងមុន ខណៈដឹកជញ្ជូនអវកាសយានិក ដើម្បីវាយតម្លៃបទពិសោធន៍អ្នកដំណើរដែលគេទន្ទឹងរង់ចាំជាយូរមកនោះ។

ក្រុមហ៊ុន វើជីន ហ្គាឡាធិច បានគូសបញ្ជាក់ថា យានរ៉ុក្កែតមានស្លាបនេះ បានហោះឡើងលើមេឃក្នុងល្បឿនលឿនជាងសំឡេង៣ដង គឺដល់កម្ពស់៨៩,៨គីឡូម៉ែត្រ មុនពេលចុះចតដោយសុវត្ថិភាពនៅកំពង់ផែអាកាស និងអវកាស ម៉ូចែវ (Mojave) នៅក្នុងតំបន់វាលខ្សាច់ភាគខាងជើងនៃទីក្រុង ឡូសអាន់ជីលេស។

គួរបញ្ជាក់ថា ក្រុមហ៊ុន វើជីន ហ្គាឡាធិច កំពុងធ្វើការងារឆ្ពោះទៅរកការធ្វើពាណិជ្ជកម្ម ដែលនឹងដឹកអ្នកដំណើរទៅដងតារាវិថី ទាបក្បែរស្រទាប់ផែនដីរយៈពេលពីរបីនាទី ដើម្បីឱ្យស្គាល់រសជាតិការហោះអណ្តែតលើសុញ្ញអាកាស និងគយគន់ទេសភាពផែនដី។ ក្រុមហ៊ុននេះមានគោលបំណងធ្វើប្រតិបត្តិការយានអវកាសជាច្រើនចេញពីស្ថានីយ ស្ពេសផត អាម៉េរិក (Spaceport America) ក្នុងតំបន់វាលខ្សាច់ខ្ពស់នៅភាគខាងត្បូងរដ្ឋញ៊ូម៉ិកស៊ីកូ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner