លោក Zidane ចូលមកដឹកនាំក្លិប Real Madrid ក្រោយចាកចេញ១០ខែ

អត្ថបទដោយ៖
Kien Sereyvuth

លោក Zinedine Zidane បានយល់ព្រមទៅដឹកនាំ Real Madrid សាជាថ្មីក្រោយលាឈប់បានរយៈពេល១០ខែ និងដឹកនាំក្រុមឈ្នះ Champions League ៣រដូវកាលជាប់គ្នា។ អ្នកចាត់ការសញ្ជាតិបារាំង និយាយថា ” រីករាយជាមួយនឹងការត្រឡប់មកផ្ទះវិញ” ស្របពេលដែល Real Madrid កំពុងតែដុនដាបដោយធ្លាក់ចេញពីពាន Copa Del Rey, Champions League និងចាញ់ Barcelona ១២ពិន្ទុនៅ La Liga។

Zidane វ័យ៤៦ឆ្នាំ ដែលចាកចេញពីក្លិបកាលពីខែឧសភា បានចុះកុងត្រាដឹកនាំ Real Madrid រហូតដល់ឆ្នាំ២០២២។ លោកបានជំនួសតំណែងអ្នកចាត់ការ Santiago Solari ដែលត្រូវក្លិបបណ្ដេញចេញក្រោយដឹកនាំបានត្រឹម៥ខែប៉ុណ្ណោះ។ ប្រធានក្លិប Florentino Perez បានប្ដេជ្ញាថា Real Madrid នឹងរួបរួមគ្នាសាជាថ្មី ហើយមហាសេដ្ឋីរូបនេះ បានហៅ Zidane ថាជាអ្នកចាត់ការល្អផ្ដាច់គេនៅលើពិភពលោក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner