យន្តហោះដឹកមនុស្ស២២៥នាក់១គ្រឿង ចុះចតបន្ទាន់ សង្ស័យថាមានគ្រាប់បែក

សារព័ត៌មានរយធឺបានចេញផ្សាយ នៅថ្ងៃទី១១ មីនា ២០១៩ថា យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍រុស្ស៊ី Ural Airlines បានដែលមានគោលដៅធ្វើដំណើរឆ្ពោះមកកាន់ក្រុងម៉ូស្គូ ដោយចេញពីប្រទេសបារ៉ែន ជាមួយមនុស្សចំនួន២២៥នាក់ជិះនៅលើនោះ បានចុះចតយ៉ាងតក់ក្រហល់ នៅព្រលានយន្តហោះក្នុងទីក្រុង Baku នៃប្រទេសអាហ្សឺបៃសង់ ដោយសារការសង្ស័យថាមានគ្រាប់បែកលើយន្តហោះ។

យន្តហោះជើងហោះហើរ U6-116 គឺកំពុងឆ្ពោះមកកាន់អាកាសយានដ្ឋាន Domodedovo របស់ទីក្រុងម៉ូស្គូ នៅពេលដែលក្រុមការងាររលើយន្តហោះ ទទួលបានព័ត៌មានអំពីវត្ថុហាមឃាត់ ដែលអាចជាគ្រឿងផ្ទុះ នៅលើយន្តហោះ។ បន្ទាប់មក ក្រុមការងារយន្តហោះ Airbus A-321 បានស្នើសុំធ្វើការចុះជាបន្ទាន់ នៅព្រលានយន្តហោះដែលនៅកៀកបំផុតដើម្បីឆ្លងកាត់ការឆែកឆេរ ហើយក៏បានសម្រេចចុះនៅទីក្រុង Baku តែម្តង នេះបើតាមអ្នកនាំពាក្យអាកាសចរណ៍។ បើតាមប្រភពព័ត៌មានមួយបង្ហើបថា មិនមានវត្ថុសង្ស័យណាមួយត្រូវបានរកឃើញនៅលើយន្តហោះឡើយ តែអ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner