ឥណ្ឌាធ្វើតេស្តមីស៊ីលដោយជោគជ័យ

ឥណ្ឌា៖ មីស៊ីលទំនើបរបស់ឥណ្ឌា ដែលបំពាក់នៅលើរថយន្តអាចចល័តបានគ្រប់ទិសទី បានបញ្ជូនទៅដល់ព្រំដែនប៉ាគីស្ថាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយកងទាហានឥណ្ឌាបានធ្វើតេស្តដោយជោគជ័យ ដែលប្រការនេះ បានធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹងទ្វេដង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កម្លាំងទាហានកាំភ្លើងធំឥណ្ឌាបានបញ្ជូនអាវុធធុនធ្ងន់ប្រភេទ Pinaka ទៅកាន់ព្រំដែន Pokharan ជាប់ប៉ាគីស្ថាន ដើម្បីសាកល្បង។ នៅក្នុងការសាកល្បងនោះ ប្រព័ន្ធអាវុធ Pinaka បានបាញ់ជិត២០គ្រាប់ ទៅលើគោលដៅមានចម្ងាយចាប់ពី២០ដល់៩០គីឡូម៉ែត្រ ដោយបំផ្លាញគោលដៅទាំងស្រុង ក្នុងបរិវេណ៩០០គីឡូម៉ែត្រក្រឡា។ ឥណ្ឌាបានផ្តល់អាទិភាពដល់ការបំពាក់មីស៊ីលខាងលើ នៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងចិន ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។

សូមបញ្ជាក់ថា អាវុធ Pinaka បានបាញ់សាកល្បងទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៥ ហើយបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពឥណ្ឌា។ អាវុធទាំងនោះបានបំពាក់នៅលើរថយន្ត Tatra ដោយរថយន្តនីមួយៗអាចបំពាក់ជើងទម្របាញ់បានដល់ទៅ២ មាន១២គ្រាប់ អាចបាញ់ចេញទាំងអស់ក្នុងរយៈពេល៤៤វិនាទីក្នុងចម្ងាយ៩០គីឡូម៉ែត្រ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner