សហរដ្ឋអាម៉េរិកមិនព្រមទទួលយកសំណើលុបបំបាត់នុយក្លេអ៊ែរបន្តិចម្តងៗរបស់កូរ៉េខាងជើងឡើយ

សហរដ្ឋអាម៉េរិក៖ មន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានលើកឡើងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាម៉េរិកនឹងមិនយល់ព្រមទៅនឹងសំណើរបស់កូរ៉េខាងជើង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរបន្តិចៗម្តងនោះទេ។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយស្តីពីគោលនយោបាយនុក្លេអ៊ែរ ដែលបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Steve Biegun បានអះអាងថា យើងនឹងមិនទទួលយកការលុបបំបាត់អាវុធនុយក្លេអ៊ែរបន្តិចម្តងៗនេះទេ ហើយថា លោកប្រធានាធិបតីមានគោលជំហរច្បាស់លាស់ចំពោះបញ្ហានេះ ហើយនេះគឺជាគោលជំហរជារួមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

លោក Biegun បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាម៉េរិកនឹងមិនដកទណ្ឌកម្មចេញពីប្រទេសកូរ៉េខាងជើងឡើយ រហូតទាល់តែដំណើរការរំសាយអាវុធនុយក្លេអ៊ែរបានបញ្ចប់សព្វគ្រប់ ហើយថា ក្រៅពីទណ្ឌកម្ម សហរដ្ឋអាម៉េរិកអាចនឹងផ្តល់ឲ្យកូរ៉េខាងជើងនូវសំណើផ្សេងទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner