មួយគ្រាប់របស់ Hazard ជួយឲ្យ Chelsea តាមស្មើ Wolves
មួយគ្រាប់របស់ Hazard នៅចុងម៉ោងជួយឲ្យ Chelsea តាមស្មើ ១:១ ជាមួយ Wolverhampton នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ ។ ក្រុមតោខៀវត្រូវគូប្រជែងនាំមុខមុននៅនាទី៥៦ រកគ្រាប់បានដោយកីឡាករ Jiménez ប៉ុន្តែនាទី៩០+២ Hazard ទាត់មួយជើងយ៉ាងល្អពីតំបន់ដំបូលទូកបញ្ចូលទីបានសម្រេច ។
លទ្ធផលស្មើគ្នានេះធ្វើឲ្យ Chelsea ខកខានឡើងទៅលេខ៥បើទោះជា Manchester United ចាញ់ Arsenal ២-០ ក៏ដោយ ប៉ុន្តែពួកគេក្រោមបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ គឺ៥៧ ទល់នឹង៥៨។ ប្រកួតក្រោយ Chelsea ត្រូវធ្វើដំណើរទៅជួប Everton វិញម្តង ៕



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។