ដោយសារបញ្ហាសុខភាពទើប Isco មិនសូវបានលេង

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែបម្រើក្លឹប ស្តេចស Real Mardrid កីឡាករ Isco មានបញ្ហាសុខភាព មិនសូវបានបង្ហាញខ្លួនជួយក្រុមនៅរដូវកាលនេះ ជាហេតុនាំអោយលោក Santiago Solari មានការមិនសប្បាយចិត្តជាមួយគេជាខ្លាំង ។ Isco ត្រូវបានលោក Solari មិនដាក់អោយលេងនៅជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែល Real ចាញ់ក្រុមខ្លាំងរបស់ហូឡង់ Ajax នោះទេ ។ ដោយគ្រូបង្វឹក សញ្ជាតិអាហ្សង់ទីន រូបនេះបានលើកឡើងថា Isco កំពុងព្យាយាមដើម្បីរក្សាកម្រិតនៃភាពរឹងមាំរបស់គេ ។ លោកបានបន្តថា ដើម្បីលេងអ្នកត្រូវតែមានរាងកាយរឹងមាំគ្រប់គ្រាន់ជាមុនសិន ហើយបន្ទាប់មកអ្នកត្រូវតែថែរក្សាវា ” ៕
  គួររំលឹកថា Isco វ័យ ២៦ ឆ្នាំបានចាប់ផ្តើមជាជម្រើសដំបូងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ La Liga ចាប់តាំងពីបើករដូវកាលមក ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner