Pep Guarduola និយាយថា លុះត្រាតែ Man City បណ្តេញចេញទើបលោកចេញ

អត្ថបទដោយ៖
ហេង វណ្ណា

  សេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលីបានចុះផ្សាយថា Guarduola នឹងទៅជំនួសកន្លែងលោក Massimiliano Allegri ក្នុងទីក្រុង Turin ក្នុងរដូវក្ដៅនេះ និងយល់ព្រមចុះកុងត្រា៤ឆ្នាំ ។ ក្រោយមានព័ត៌មានបែបនេះ លោក បានចេញមកបដិសេធភ្លាមៗ ក្រោយក្រុមរបស់លោកយកឈ្នះ Watford ៣-១ កាលពីថ្ងៃសៅរ៍ថា វាជារឿងមិនអាចទៅរួចសម្រាប់លោកដែលចាកចេញពី Manchester City ទៅចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Juventus ។
លោកបន្តថា “ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតនៅទីនេះ តើខ្ញុំទៅណា? វាមិនអាចទៅរួចទេ លើកលែងតែក្លឹបដេញខ្ញុំចេញ។ ប្រសិនបើ Manchester City នៅត្រូវការខ្ញុំ ខ្ញុំនឹងនៅបន្ត២ឆ្នាំទៀត ហើយសង្ឃឹមអាចនៅបន្តទៅមុខទៀត។ ខ្ញុំនឹងមិនទៅ Juventus ក្នុងរយៈពេល២ឆ្នាំខាងមុខនេះទេ”។ សម្ដីរបស់លោក Pep៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner