ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩

អត្ថបទដោយ៖
ហេង វណ្ណា

ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានធ្វើឡើងពីចាប់ថ្ងៃទី៥មីនា និងបានបិទការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី៩មីនាកន្លងមកនេះ នៅលើទីលានក្នុងពហុកីឡដ្ធានជាតិ។ លោក ជា សែនវិសុទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានឱ្យដឹងថា សម្រាប់ក្រុមដែលបានចូលរួមមានចំនួន៧ រួមមានសមាគមកីឡាសូហ្វតេន្នីសក្រសូងមហាផ្ទៃ ក្រុមអគ្គស្នងការនគរបាលជាតិ សមាគមកីឡាសូហ្វតេន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ឆ្នាំង សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតេន្នីសខេត្តព្រៃវែង និងក្លិបអង្គការមិត្តសំឡាញ់។ ចំណែកីឡាករ កីឡាការិនីចូលរួមសរុប៨៣នាក់ (ស្រី៣១នាក់)។

រីឯវិញ្ញាសាដែលត្រូវប្រកួតមានចំនួន៩ រួនមានប្រកួតឯកត្តជនបុរសអក្ស«ក»។ ប្រកួតឯកត្តជននារី ប្រកួតឯកត្តជន យុវជនអាយុក្រោម១៨ឆ្នាំ ប្រកួតវាយគូបុរស អក្ស «ក» ប្រកួតវាយគូនារី ប្រកួតវាយគូចម្រុះបុរសនារី ប្រកួតឯកត្តជនយុវជន អាយុក្រោម១៥ឆ្នាំ ប្រកួតជាក្រុមបុរស និងប្រកួតវាយគូបុរសអាយុក្រោម១៥ឆ្នាំ។ ដោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃមកនេះ ចំពោះលទ្ធផលបច្ចេកទេស សមាគមកីឡាសូហ្វតេន្នីក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេមានរហូតដល់ទៅ៥គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៤គ្រឿង។ក្រសួងការពារដណ្ដើមបានមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង។ អគ្គស្នងការនគរបាលជាតិដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធចំនួន៣គ្រឿង និងខេត្តកពង់ស្ពឺដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង។

ឯកឧត្តម ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានថ្លែងនូការកោតសសើរដល់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាកីឡាករកីឡាការិនីមកពីតាមបណ្ដាក្លិបនានា ដែលបានសហការគ្នាយ៉ាងល្អធ្វើឱ្យ ការប្រកួតដំណើរទៅដោយរលូនតាំងពីដើមដល់ចប់។ មិនតែប៉ុណ្ណោះ លោកក៏សង្កេតឃើញថា ចំពោះកម្រិតបច្ចេកទេសវិញនោះ គឺមានការកើនឡើងយ៉ាងខ្លាំង។ លោកសង្ឃឹមថា មិនយូនោះទេវិស័យកីឡាសូហ្វតេន្នីសកម្ពុជា និងខ្លាំងដាច់គេបើប្រៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner