ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក៖ លោក ត្រាំ នៅតែរក្សាជំហរស្វាគមន៍សម្រាប់ជំនួបកំពូលជាថ្មីទៀតជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែរក្សាគោលជំហរស្វាគមន៍សម្រាប់កិច្ចប្រជុំកំពូលលើកទី៣ ជាមួយប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជានិច្ច ប៉ុន្តែពេលវេលាមួយចំនួនបានកន្លងផុតទៅ មុនពេលដែលវាបានកើតឡើង នេះបើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ។

នៅក្នុងបទសម្ភាន៍មួយជាមួយសារព័ត៌មាន ABC ទីប្រឹក្សាសន្តិសុខអាម៉េរិករូបនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមានការស្រមើស្រមៃ អំពីសមត្ថភាពរបស់កូរ៉េខាងជើងឡើយ ប៉ុន្តែលោក ត្រាំ នៅតែមានទំនុកចិត្តលើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក គីម ។ ការកត់សម្គាល់បែបនេះរបស់លោក ចន បូលតុន បានកើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានរាយការណ៍ថា កូរ៉េខាងជើងបាននឹងកំពុងសាងសង់ទីតំាងធ្វើតេស្តបាញ់រ៉ុក្តែតឡើងវិញ ដែលត្រូវបានរុះរើចោលនៅតំបន់ សូហេ ភាគខាងលិចប្រទេស៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner