ឡិចស៊ីសRX300 បុកជាមួយម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងក្មេងប្រុសស្រី២នាក់ទៀតរបួសជាំខ្លួន ក្រោយពីជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្តឡិចស៊ីសRX300 ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-4099 បានជិះឌុបគ្នា៣នាក់ ដោយមានបុរសម្នាក់ជាអ្នកបើកបរ និងក្មេងប្រុសស្រី២នាក់រួមដំណើរជាមួយ។ ពេលនោះក៏មានរថយន្តម៉ាក ឡិចស៊ីសRX300 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AO-6598 បើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធ និងកូនៗ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា និងបានបុកគ្នាចំប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ និងក្មេងប្រុសស្រីរួមដំណើរជាមួយរបួសរលាត់ខ្លួនតិចតួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅមន្ទីពេទ្យសួគ៌ា។ ដោយឡែកម៉ូតូ និងរថយន្ត សមត្ថកិច្ចជំនាញធ្វើការវាស់វែងយក ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner