នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបើកប្រតិបត្តការទ្រង់ទ្រាយធំបង្ក្រាបគ្រឿងញៀនចំនួនពីរករណីឃាត់ខ្លួនជនសង្ស័យបាន13នាក់
ដោយមានការចង្អុលបង្ហាញពីឯកឧត្ដមគួចចំរើនអភិបាលនៃគណអភិបាលខេត្តកំពង់ចាមកំលាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការនគរបាលស្រុកកោះសូទិននិងស្រុកបាធាយចុះប្រតិបត្តិការបង្កហរាបករណី
រក្សាទុកដឹកជញ្ជូនជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀនចំនួនពីរករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន13នាក់ស្រីពីរនាក់កាលពីល្ងាចថ្ងៃទី09ខែមិនាឆ្នាំ2019នៅស្រុកកោះសូទិន និង បើកបន្តដែនសមត្តកិច្ច ដល់ស្រុកបាធាយក្នុងកិច្ចប្រតិបត្តិការសមត្តកិច្ចរឹបអូសបានថ្នាំញៀនប្រភេទក្រាមពណ៏សហៅថាម៉ាទឹកកកចំនួន209កញ្ចប់ក្នុងនោះថ្នាំកញ្ចប់ធំចំនួន9កញ្ចប់និងកញ្ចប់តូចវំនួន200កញ្ចប់ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀន01គ្រឿងអាវុធខ្លី(ប៊ិចកាំភ្លើង)មួយដើមដាវសាំម៉ូរ៉ៃ01ដើមទូរសព្ទដៃចំនួន09គ្រឿងនិងម៉ូតូ06គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំលាំជំនាញស្នងការនគរបាលខេត្តកំពុងសួរនាំចងកហរងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕




