ក្លិប Tottenham Hot Spurs នឹងលេងនៅកីឡដ្ឋានថ្មីរបស់ខ្លួននៅខែក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប Tottenham នឹងលេងប្រកួតដំបូង នៅកីឡដ្ឋានថ្មីរបស់ខ្លួន នៅសប្ដាហ៍ទី១ ខែមេសា ខាងមុននេះ ក្រោយរង់ចាំអស់រយ:ពេលជាច្រើនឆ្នាំ។ ផែនការវិលទៅកីឡដ្ឋាន White Hart Lane ថ្មីនេះកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនខែ ដោយសារការសាងសង់មានការយឺតយ៉ាវ និងរាំងស្ទះបញ្ហាបច្ចេកទេសមួយចំនួន។
តាមការប៉ាន់ស្មានកីឡដ្ឋានថ្មីបានចំណាយប្រាក់អស់ប្រមាណ៧៥០លានផោន ហើយបានប្រើប្រាស់បច្ចេកវិទ្យាប្ដូរទីលានបាល់ទាត់ និងបាល់ឱបដោយស្វ័យប្រវត្តិលើកដំបូង នៅក្នុងប្រទេសអង់គ្លេស។ នៅរដូវកាល ២០១៨-១៩នេះ Tottenham Hot Spurs បានប្រើប្រាស់កីឡដ្ឋាន Wembley ធ្វើជាទឹកដីរបស់ខ្លួនដោយ ១៤ប្រកួត ឈ្នះ៩ និងស្មើ១៕ធ.ដ