ក្លិបសេះបង្កង់ Juventus បន្តដាច់១៩ពិន្ទុ ពីក្រុមលេខ២ Napoli ក្រោយឈ្នះ Udiness យប់មិញ

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបសេះបង្កង់ Juventus ទទួលបាន៣ពិន្ទុ នៅ Serie A ក្រោយយកឈ្នះ Udinese ៤:១ បើទោះជាគ្មានវត្តមានតារាឆ្នើម Cristiano Ronaldo ក៏ដោយ។ ជ័យជម្នះរបស់ក្រុម សេះបង្កង់ ធ្វើឲ្យដាច់ពិន្ទុក្រុមលេខ២ Napoli ដល់១៩ពិន្ទុ គិតត្រឹម សប្ដាហ៍ទី២៧។ យ៉ាងណា Napoli នៅសល់១ប្រកួត នៅក្នុងដៃត្រូវប្រកួតជាមួយ Sassuolo នៅយប់ថ្ងៃអាទិត្យ។  Kean, Can, និង Matuidi គឺជាអ្នកស៊ុតបញ្ចូលទីឲ្យ Juventus។

ការប្រកួតនេះ Ronaldo មានឈ្មោះអង្គុយបម្រុងតែមិនត្រូវបានប្ដូរចូលនោះទេ ដោយសារ លោក Allegri ទុកជើងដើម្បីលេង Champions League ជើងទី២ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីជើងទី១ Juventus  ០:២  Atletico Madrid រួចទៅហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner