ផលិតផល Star balm ផ្តើមចូលរួមឧបត្ថម្ភក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

ផលិតផល Star balm  ផ្តើមចូលរួមឧបត្ថម្ភក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ ដើម្បីផ្តល់ការព្យាបាលឲ្យកីឡាករពេលហ្វឹកហាត់ និងអំឡុងពេលប្រកួត កិច្ចព្រមព្រៀងសហការជាដៃគូ រវាងក្លឹបវិសាខា និងផលិតផល Star balm បានធ្វើឡើង កាលពីថ្ងៃទី៨ម្សិលមិញ នៅកីឡដ្ឋានវិសាខា។

លោក Dick Van Tintelen ប្រធាន Star balm ពិភពលោក មានប្រសាសន៍ថា ចំណុចសំខាន់ ដែលជំរុញឲ្យ Star balm ឧបត្ថម្ភផលិផល ដល់ក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ ព្រោះ Star balm ជាផលិតផលវេជ្ជសាស្រ្ត ដែលជួយក្នុងការព្យាបាលសាច់ដុំ និងសន្លាក់ដ៏មានប្រសិទ្ធភាព។ ដូច្នេះការឧបត្ថម្ភនេះ វានឹងជួយសម្រាលការចំណាយ លើការទិញផលិតផលសម្រាប់មកព្យាលបាល កីឡាករនៅពេលមានរបួស អំឡុងហ្វឹកហាត់ និងពេលប្រកួត។ លោក ជឿជាក់ថា ការរួមចំណែករបស់ផលិតផល Star balm វានឹងជួយសម្រាលថវិកាមួយផ្នែកដល់ក្លិប។ លោក ប្រធាន Star balm ពិភពលោក អះអាងថា ការឧបត្ថម្ភពី Star balm រយៈពេល៣ឆ្នាំនេះ នឹងក្លាយជាចលករមួយក្នុងការជួយពង្រឹងសក្កានុពល សម្រាប់ប្រកួតប្រជែងដោយគុណភាព នៅក្នុងលីគកំពូល និងពានរង្វាន់សម្តេចតេជោ។

ដោយឡែកលោក ឈួ ម៉េងតុង អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា បានលើកឡើងថា ការឧបត្ថម្ភពី Star balm គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ឲ្យក្លិបកាន់តែមានសក្កានុពលប្រកួតប្រជែង នឹងជួយកាត់បន្ថយថវិកាលើការទិញផលិតផល សម្រាប់ព្យាបាលកីឡាករ។   
សូមបញ្ជាក់ថា ផលិតផល Star balm គឺជាផលិតផលវេជ្ជសាស្រ្តមួយជួយ ក្នុងការព្យាបាលសន្លាក់ និងសាច់ដុំយ៉ាងស័ក្កិសិទ្ធ ហើយផលិតនេះត្រូវបានគេមើលឃើញថា អ្នកកីឡានៅលើពិភពលោកគេនិយមប្រើប្រាស់ ក្នុងនោះក៏មានក្លិបបាល់ទាត់ល្បីឈ្មោះ របស់ប្រទេសអាល្លីម៉ង់ Brussia Dortmund ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner