អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ស្រាយបំភ្លឺជុំវិញរឿងប្រាក់រង្វាន់កីឡាករ សំបូរ សុភ័ណ ក្រោយផ្ទុះកក្រើកក្នុងបណ្តាញសង្គម

អត្ថបទដោយ៖
Kien Sereyvuth

អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានចេញបកស្រាយបំភ្លឺទាក់ទងនឹងប្រាក់រង្វាន់ដែលកីឡាករ សំបូរ ភ័ណ ទទួលបានពីការប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក លើកទី១០ នៅប្រទេសថៃ កាលពីឆ្នាំ២០១៨ ដោយបណ្តាញសង្គម និងសារព័តមានមួយចំនួន កំពុងមានការភាន់ច្រលំ តាមការបង្ហោះផ្ទាល់លើ Facebook របស់កីឡាករ សំបូ សោភ័ណ ស្តីពីការបាត់លុយចំនួន១០០លានរៀល នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បញ្ជាក់ថា ករណីការប្រកួតជើងឯកពិភពលោក អាចទទួលបានប្រាក់រង្វាន់រហូតដល់១២០លានរៀននោះ ទាល់តែជាករណីពិសេស ដែលថ្នាក់ដឹកនាំស្នើសុំទៅកាន់រដ្ឋាភិបាលចំពោះប្រភេទកីឡាណា ដែលពិបាកនឹងប្រជែងដណ្តើមបានមេដាយ។ ដូច្នោះមេដាយមាសពិភពលោក ដែលកីឡាករកាយវប្បកម្ម ទទួលបានពីការប្រកួតជើងឯកពិភពលោក លើកទី១០ នៅប្រទេសថៃ កាលពីឆ្នាំ២០១៨ គឺអនុវត្តទៅតាមប្រកាសអន្តរក្រសួង គឺស្នើសុំប្រាក់រង្វាន់លើកទឹកចិត្តជូនអ្នកឈ្នះជ័យលាភី តែ២០លានរៀលតែប៉ុណ្ណោះ សម្រាប់មេដាយមាស។ 

បើយោងតាមប្រកាសអន្តរក្រសួង ដែលក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកដល់ម្ចាស់ជ័យលាភីពីការប្រកួតកម្រិតជើងឯកពិភព ដូចដែលកីឡាករ សំបូរ សុភ័ណ ទៅចូលរួមនេះ ក្នុងប្រកាសអន្តរក្រសួង គឺទទួលបានត្រឹម២០លានរៀលប៉ុណ្ណោះ។ ចំពោះគោលការណ៍ផ្តល់ប្រាក់រង្វាន់ជ័យលាភី ដែលក្រសួងអប់រំ ផ្តល់ជូនកន្លងមក មានចំនួន២ ដូចជា ទី១អនុក្រឹត្យ ៥៣២ ស្តីពីការផ្តល់ប្រាក់រង្វាន់លក្ខណៈហ្គេម មានដូចជា ព្រឹត្តិការណ៍អូឡាំពិក មេដាយមាស ទទួលបានប្រាក់រង្វាន់ ១២០លានរៀល អេស៊ានហ្គេម មេដាយមាស ៨០លានរៀល និងស៊ីហ្គេម មេដាយមាស ៤០លានរៀល។ ទី២ ប្រកាសអន្តរក្រសួង លេខ ៧១៦ សហវ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ចែងពីការផ្តល់ប្រាក់រង្វាន់ស្តីអំពី ហ្គេមមួយចំនួនជាលក្ខណៈ Championship ក្នុងនោះមានដូចជាការប្រកួត University Games ពិភពលោកជាដើម គឺមេដាយមាសទទួលបានតែ២០លានរៀលប៉ុណ្ណោះ។

សូមបញ្ជាក់ថា កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ ទទួលបានមេដាយមាស ការប្រកួតកីឡា កាយវប្បកម្មជើងឯកពិភពលោក លើកទី១០ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយកីឡាករកាយវប្បកម្មរូបនេះ បានប្រតិកម្មបន្ទាប់ពីទទួលប្រាក់រង្វាន់ពីរដ្ឋាភិបាល ដែលផ្តល់ជូន តែ ២០លានរៀល ដោយភ័ន្តច្រលំថា ជើងឯកពភពលោក ទទួលបានប្រាក់រង្វាន់១២០លានរៀល ទើប មានប្រតិកម្មបង្ហោះសារតាមប្រព័ន្ធសង្គម សុំអារាគមន៍សម្តេចតេជោជួយរកយុវត្តិធម៌៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner