Gareth Bale កំពុងចង់ចាកចេញពីក្លឹបស្តេចសរ
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែប្រយុទ្ធសញ្ជាតិវេល Gareth Bale កំពុងមានបញ្ហាច្រើន ទាំងទម្រង់លេង និងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ ក្លឹប Real Madrid ប៉ុន្តែកីឡាកររូបនេះ កំពុងកើបលុយប្រមាណជា៦៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ។
The Sunsports បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ទោះបីជាមានចំណូលច្រើនពីក្លឹបក៏ដោយ ប៉ុន្តែ Bale កំពុងទទួលរងសំពាធយ៉ាងខ្លាំង ហើយរំពឹងថា អាចរកក្លឹបថ្មីដើម្បីបន្តអាជីពខណៈ អង់គ្លេស ជាជម្រើសល្អមួយ ដែល Bale កំពុងសម្រេចចិត្ត ។
ប្រភពព័តមានដដែល បានសរសេរទៀតថា ៨០ភាគរយ បានបោះឆ្នោតឲ្យកីឡាកររូបនេះ ចាកចេញ ប៉ុន្តែបើ Bale ចេញមែនត្រូវបង់ខាត ដោយត្រូវយល់ព្រមបន្ថយប្រាក់កម្រៃរបស់ខ្លួន រហូតទៅដល់៧០លានផោន ៕



