ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់១៤៥នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិតែ៥០នាក់
ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់១១៥នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិតែ៥០នាក់ នេះជាកាបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡំាពិកកម្ពុជា ក្នុងពិធីសំណេះសំណាលជាកីឡាករ កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ជនពិការ នៅមជ្ឈមណ្ឌលជនពិការតេជោសែន។

ឯកឧត្តមមានប្រសាសន៍ថា អត្តពលិកចុះឈ្មោះចូលក្រុមជម្រើជាតិឆ្នាំនេះ មានចំនួនច្រើន និងការរៀបចំជាសហព័ន្ធក៏មានការកើនឡើងដែរ ដូច្នេះធ្វើឲ្យជម្រើសជាតិជនពិការឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ២០១៨ ដែលមានចំនួន៩៨រូប ខណៈឆ្នាំ២០១៩នេះ មានរហូតដល់១១៥រូប។ ប៉ុន្តែចំនួនគ្រូបង្វឹក ប៉ារ៉ាឡាំពិក មានការលំបាកជ្រើសរើសណាស់ ដោយគ្រូបង្វឹកមួយចំនួនត្រូវមានការយល់ដឹងខ្ពស់ និងមានក្រមសលីធម៌ល្អ ។

ឯកឧត្តមបានបញ្ជាក់ថា កូតាដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជួនអត្តពលិកជម្រើសជាតិ គ្រូបង្វឹកប៉ារ៉ាឡាំពិកឆ្នាំ២០១៩នេះ មានចំនួនតែ៥០រូប ដោយអត្តពលិក៤០រូប គ្រូបង្វឹក១០រូប ដែលជាចំនួនកើនឡើងជាតួលេខ១ បង្ហាញពីការរីកចម្រើនរបស់អត្តពលិជនកពិការ។ ចំនួននេះត្រូវបាន ឯកឧត្តម យី វាសនា បញ្ជាក់ថា អត់គ្រប់ចំនួនទេ ដោយមានតែ៥០រូប ប៉ុណ្ណោះ ខណៈអត្តបលិកសរុប១៤៥រូប ដូច្នេះ ៩៥រូបទៀត ត្រូវស្នាក់នៅ និងហ្វឹកហាត់ខាងក្រៅ។

បញ្ហានេះត្រូវបាន ឯកឧត្តម អះអាងថា នឹងយកបញ្ហានេះ ទៅពិភាក្សាបន្ថែមទៀតជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្វែងរកដំណើរស្រាយល្អជាងនេះ ដោយក្នុងចំណោមកីឡាករទាំងអស់មានតែ ៤រូបប៉ុណ្ណោះ ដែលចង់ស្នាក់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ដោយឡែកបញ្ហាគ្រូបង្វឹក ឯកឧត្តម យី វាសនា បន្ថែមថា ដោយពិបាកជ្រើសរើសគ្រូបង្វឹកថ្មី ដូច្នេះ ត្រូវរក្សាគ្រូបង្វឹកទាំងអស់ឲ្យនៅដដែល ហើយចំនួនដែលចាកចេញត្រូវបំពេញបន្ថែម រីឯសហព័ន្ធថ្មីមួយចំនួនដែលទើបតែបង្កើត ដែលមិនទាន់មានគ្របង្វឹកត្រូវយកគ្រូចាស់ៗមកជំនួសសិន រង់ចាំគោលការណ៍ស្នើសុំបន្ថែមនាពេលក្រោយ៕ធ.ដ