លោក ចន បូលតុន៖ លោក ត្រាំ នៅតែរក្សាគោលជំហរបើកកិច្ចចរចាថែមទៀតជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែរក្សាជំហរបើកទូលាយសម្រាប់កិច្ចចរចាបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

លោកបានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន FOX News នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បន្ទាប់ពីអ្នកស្រាវជ្រាវអាម៉េរិកមួយក្រុមបានរាយការណ៍ថា តាមរយៈរូបភាពថតដោយផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបាននឹងកំពុងលួចលាក់សាងសង់ធ្វើតេស្តមីស៊ីលរបស់ខ្លួនឡើងវិញ ដែលស្ថិតនៅភាគពាយ័ព្យប្រទេស។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បានព្រមានថា ប្រទេសកូរ៉េខាងជើងអាចនឹងប្រឈមនូវការដាក់ទណ្ឌកម្មថ្មីទៀត ខណៈណារដ្ឋកុម្មុយនីស្តមួយនេះ មិនយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner