ម៉ូតូកង់បី១០០គ្រឿង ត្រូវបានអាវុធហត្ថរាធានីភ្នំពេញបែកចែកដល់មូលដ្ឋានទាំង១២ខណ្ឌ

ភ្នំពេញ ៖ មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ូតូកង់បី១០០គ្រឿង ដល់មូលដ្ឋានទាំង១២ខណ្ឌក្នុងរាជធានី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណង យកទៅប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ល្បាតការពារគោលដៅក្នុងភូមិសាស្ត្ររាងៗខ្លួនជូនប្រជាពលរដ្ឋ ។
      ជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញមុនពេលប្រគល់ម៉ូតូកងបីចំនួន ១០០គ្រឿង ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ដើម្បីយកទៅប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ល្បាតការពារគោលដៅក្នុងភូមិសាស្ត្ររាងៗខ្លួន ក៏បានធ្វើការណែនាំអំពីបច្ចេកទេសថែទាំនិងបើកបរ ដល់បណ្តាសមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner