ខេត្តកំពត បានរៀបចំប្រារពទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩
កំពត៖ប្រធានមន្ទីរកិច្ចការនារីខេត្តកំពត លោកស្រី ទិត្យ ស៊ីថា មានប្រសាស៍ថាៈ ការប្រារពទិវាអន្តរជាតិនារី នេះមានគោលបំណង រំលឹកអំពី ការតស៊ូ របស់ស្រី្ត ក្នុងការទាមទាសិទ្ធ សេរីភាព និង ការអនុវត្តន៍ សិទ្ធស្មើៗគ្នា រវាងស្ត្រី និង បុរស ដោយបានជ្រើសរើសយកប្រធានបទ សមភាពយេនឌ័រ និង កាគាំពារសង្គម
ដើម្បីអភិវឌ្ឍធនធានមនុស្ស។ ការលើកឡើងនេះ ខណៈខេត្តកំពត រៀបចំពិធីប្រារព្ធខួបទិវា អន្តរជាតិនារី លើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធាបទ លើកកម្ពស់ សកម្មភាព យនឌ័រ នឹងគាំពាសង្គមដើម្បីអភិវឌ្ឍន៍ នៅ ថ្ងៃព្រហស្ប៍ ២កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ នៅសាលប្រជុំ មហោស្របខេត្តកំពត ក្រោមអធឹបតីភាពឯកឧត្តម.ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត និង លោកជំទាវ លាង ហៃ ជាវ តាយ ប្រធានកិត្តិយស ចលនាស្ត្រី ខេត្តកំពត។ ក្នុងនោះដោយមានវត្តមាន អញ្ជើញចូលរួម អំពីឯកឧត្តមលោកជំទាវ អស់លោកលោកស្រី ដែលជាមន្ត្រី ក្នុងខេត្តស្រុក ឃុំ-ភូមិ និង ប្រជាពលរដ្ឋ សរុបចំនួន ១២៨៨នាក់ ( មួយពាន់ពីររយប៉ែតសិបប្រាំបីនាក់) ។
សម្រាប់យុទ្ធនាការអន្តរជាតិឆ្នាំ២០១៩ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តន៍ គោលនយោបាយ គាំពាសង្គមឆ្នាំ ២០១៦-២០២៥ ដើម្បីធានាថាមិនទុកឲ្យនរណាម្នាក់នៅឯកោឡើយ នឹងធានាថា ស្ត្រីវ័យក្មេង គ្រប់រូប ទទួលបានផលប្រយោជន៍ នៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំម៉្យាងវិញទៀតប្រធានបទនេះ មានភាពស៊ីសង្វាក់ទៅនឹងប្រធានបទ របស់គណៈកម្មកា ស្តីពីស្ថានភាពស្ត្រី លើកទី៦៣ ដែលនឹងប្រព្រឹត្តទៅនៅស្នាក់ការ អង្គការសហប្រជាជាតិ។
ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោកជំទាវ លាង ហៃ ជាវ តាយ ប្រធានកិត្តិយសចលនាស្ត្រីខេត្ត បានអញ្ជើញ ជួបសំណេះសំណាលជាមួយ ក្មួយៗ និង ប្អូនៗ ដែលជាក្រុមការងារ ស្ត្រីទាំងអស់ ក្នុងខេត្ត ហើយបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាម ឯកឧត្តម និង ភរិយាដោយមានកិត្តិយស ដ៏ឧត្តុងឧត្តមដោយបានចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី១០៨ នៃទិវា អន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩។ ឯកឧត្តម សរសើរដល់បងប្អូននារីទាំងអស់ ដែលបាន ព្យាយាម តស៊ូកែប្រែ ឥរិយាបទ របស់មនុស្ស ឲ្យទទួលស្គាល់ការពិត បានផ្តល់ឱកាសអោយស្ត្រីបានចូលរួម អភិវឌ្ឍន៍សង្គមជាតិ ទាំងទទួលបាននូវអត្ថប្រយោជន៍ ធនធានសង្គម ទាំងសិទ្ធសង្គម និង សិទ្ធ ប្រជាពលរដ្ឋ ដើម្បីរួចផុតអំពីភាពងាយរងគ្រោះស្មើភាពជាមួយបុរស ឈ្ពោះទៅរកជីវិត មានភាពសុខដុមរុមនា នឹងសម្បូសប្បាយរុងរឿង៕Sila .Sarin






