ក្រោយពីមានការបង្ហោះសុំអន្តរាគមន៍ទាក់ទងនឹងប្រាក់រង្វាន់ អគ្គនាយកដ្ឋានកីឡា បានជួបពិភាក្សាពន្យល់ពីគោលការណ៍ និងនិតិវិធីក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ និងអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយពីមានការបង្ហោះសុំអន្តរាគមន៍ទាក់ទងនឹងប្រាក់រង្វាន់ អង្គភាពអគ្គនាយកដ្ឋានកីឡា និងខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្យល់អំពីគោលការណ៍ និងនីតិវីធី ដែលមាន ចែងនៅក្នុងអនុក្រឹត្យ លេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ និងប្រកាសអន្តរក្រសួងលេខ ៧១៦ សហវ.ប្រកចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ អន្តរជាតិ និងគោលការណ៍ពិសេសរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី ជៀសវាងការយល់ច្រឡំពីសាធារណជន។

ក្រោយពីពិភាក្សាគ្នារួចមក ភាគីទាំងពីរបានយោគយល់គ្នា ដោយខេមរសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏បានយល់ច្បាស់អំពីគោលការណ៍ និងនីតិវិធី ក្នុងផ្តល់ប្រាក់រង្វាន់ និងសន្យាថា ធ្វើការបកស្រាយតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម Facbook និងផេករបស់សហព័ន្ធខ្លួនជូនសាធារណជនវិញនូវការយល់ច្រឡំនេះ ហើយខេមរសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ស្នើសុំឱ្យពាំនាំការស្នើសុំរបស់គាត់ទៅថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្នើសុំប្រាក់រង្វាន់ពិសេស។ ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា នឹងពាំនាំការស្នើសុំនេះទៅជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រីឯការសម្រេចជាសិទ្ធិរបស់ថ្នាក់ដឹកនាំ។ កិច្ចប្រជុំនេះបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅ កីឡាករ «Suphorn Sombo» កីឡាករកាយវប្បកម្មកម្ពុជា បានសរសេររៀបរាប់ថា « ខ្ញុំបាទសូមជម្រាបសួរ និងគោរពសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជា ដែលទើបនឹងប្រកួតបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសថៃ ដែលប្រទេសចូលរួមប្រមាណ៥១ប្រទេស។

ថ្ងៃនេះខ្ញុំបាទ Suphorn Sombo មានបញ្ហាដែលទាក់ទងជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្តដោយក្រសួងអប់រំបានទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្តពី ១២០លានរៀល ដោយនៅត្រឹមតែ២០លានរៀល ដោយមិនបានបញ្ជាក់ពីមូលហេតុ និងមិនបានប្រាប់អ្នកកីឡាមុនថ្ងៃប្រកួតនោះទេ។ បានជួបពិភាក្សាពន្យល់ពីគោលការណ៍ និងនិតិវិធី ក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ និងអន្តរជាតិកីឡាករកាយវប្បកម្មកម្ពុជាម្នាក់ សុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ក្រោយប្រកួតបានមេដាយមាសពិភពលោកលើកទី១០ ដែលថៃជាម្ចាស់ផ្ទះ បែរជាទទួលបានប្រាក់រង្វន់ត្រឹមតែ២០លានរៀល ទាំងដែលប្រាក់រង្វាន់ដែលត្រូវបាននោះ គឺ១២០លានរៀល»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម លំដាប់ពិភពលោក លើកទី១០ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសថៃ ដោយមានប្រមាណ៥១ប្រទេសចូលរួម ដែលកីឡាករ Suphorn Sombo បានឈ្នះមេដាយមាស១គ្រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner